កន្រកទំនិញ

ស្វាគមន៍មកកាន់

Angkor Beauty Spa

មានទីតាំងនៅផ្ទះលេខ 13គ, ផ្លូវលេខ 271, ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ័្ឌសែនសុខ រាជធានីភ្នំពេញ Angkor Beauty Spa ជាកន្លែងថែរក្សសម្រស់ស្តង់ដារអន្តរជាតិដែលមានប្រព័ន្ធព្យាបាលតាមវិធីសាស្រ្តទាំងពីរគឺ ឱសថបុរាណនិងបច្ចេកវិទ្យាខ្ពស់ជាមួយនឹងគ្រឿងម៉ាស៊ីននិងឧបករណ៍ទំនើបបំផុតស្របតាមស្តង់ដារដែលកំណត់ដោយក្រសួងសុខាភិបាល។ លើសពីនេះទៀតនៅមានបន្ទប់សូណាស្ដង់ដារខ្ពស់តាមបែបជប៉ុននិងស៊ុយអែត។ ជាកន្លែងស្ប៉ា សមាធិនិងតាំងអារម្មណ៍ស្ងប់ស្ងាត់។

ជាពិសេសគ្រប់បន្ទប់និងឧបករណ៍ថែរក្សាសម្ផស្សរបស់ Angkor Beauty Spa ទទួលបានការបញ្ជាក់ច្បាស់លាស់ពីក្រសួងសុខាភិបាលដែលស្របតាមស្ដង់ដារអនាម័យត្រឹមត្រូវរួមជាមួយនឹងផលិតផលដែលផលិតពីធម្មជាតិ ១០០% ដើម្បីធានាប្រសិទ្ធភាពនិងសុវត្ថិភាពសម្រាប់អតិថិជន។ គ្រប់ម៉ាស៊ីនឧបករណ៍ដែលបានប្រើប្រាស់ក្នុងទីនេះគឺសុទ្ធតែថ្មីទាំងអស់ដែលនាំចូលផ្ទាល់ពីសហរដ្ឋអាមេរិច ជប៉ុន និងកូរ៉េខាងត្បូង ...

Angkor Beauty Spa

ចុះឈ្មោះអតិថិជន Angkor Beauty Spa

ដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ

ចុះឈ្មោះ

ស្វែងយល់

សេវាកម្មរបស់យើងខ្ញុំ

ជាមួយ slogan "សម្រស់ចែងចាំង" Angkor Beauty Spa យើងខ្ញុំតែងតែខិតខំប្រឹងប្រែងនាំមកនូវដំណោះស្រាយថែរក្សាសម្រស់ដែលល្អបំផុតជូនលោកអ្នក។
ថែរក្សាស្បែក

ថែរក្សាស្បែក

នៅ Angkor Beauty Spa ឈុតថែរក្សាស្បែកមានច្រើនវិធីព្យាបាលផ្សេងៗគ្នា ប៉ុន្តែវិធីព្យាបាលទាំងអស់សុទ្ធតែអនុវត្តតាមសមិទ្ធផលថែរក្សាសម្រស់ដ៏ឆ្នើមរបស់ពិភពលោកដូចជា អាមេរិច កូរ៉េខាងត្បូង បារាំង... បច្ចេកវិទ្យាទាំងនេះកំពុងតែពេញនិយមប្រើប្រាស់ក្នុងការថែរក្សាសម្រស់ដែលល្អបំផុតជូនដល់អតិថិជន។

វិធីសាស្រ្តថែរក្សាស្បែកឲ្យក្មេងជាងវ័យដោយបច្ចេកវិទ្យាទំនើបនៅ Angkor Beauty Spa ដូចជាបច្ចេកវិទ្យាអូសម្ជុលកោសិកាដើម ម៉ាសបិតមុខមាស​ 24k អុកស៊ីសែនសុទ្ធ... តាមរូបមន្តថែរក្សាស្បែកពីបុរាណរបស់ស្រីស្អាតនៅបណ្ដាប្រទេសភាគខាងកើត និងអនុវត្តតាមបច្ចេកវិទ្យាថែរក្សាសម្រស់ទំនើបបំផុតរបស់ពិភពលោក ជួយឲ្យស្បែកស្រស់ស្អាត តឹងណែន និងក្មេងជាងវ័យ។

ព្យាបាលមុខមុន

ព្យាបាលមុខមុន

មុនគឺជាជំងឺនៃស្បែក មានកត្តាជាច្រើនដែលបង្កើតជាមុន។ ក្នុងនោះមាន២កត្តាសំខាន់គឺ៖ អូរម៉ូន និងបាក់តេរីដែលរស់នៅកន្លែងឬសរោម ធ្វើឲ្យស្ទះរន្ធញើសដែលជាឳកាសល្អឲ្យបាក់តេរីបង្កើនការលូតលាស់ បណ្ដាលឆ្លងមេរោគ បង្កើតជាមុនកប់មុនខ្សាច់ឬមុនធ្ងន់ជាងនោះគឺមុនខ្ទុះ។

ឈុតព្យាបាលមុខមុនកម្រិតខ្ពស់ រួមផ្សំនឹង OxyJet វិធីសាស្រ្តផ្ដាច់មុខរបស់ Angkor Beauty Spa - ជួយកម្ចាត់អស់ឬសមុន ការពារមុនមិនអោយកើតឡើង និងធ្វើឲ្យស្បែកមុខទន់ម៉ត់រលោង មិនបន្សល់ទុកស្នាមក្រោយពេលព្យាបាលឡើយ។

សម្រកទម្ងន់ & សម្រកខ្លាញ់

សម្រកទម្ងន់ & សម្រកខ្លាញ់

និយាយអំពីសម្រកទម្ងន់គឺនឹកដល់ Angkor Beauty SpaAngkor Beauty Spa មានមោទនភាពទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជនអំពីបច្ចេកវិទ្យានិងប្រសិទ្ធភាពក្នុងការសម្រកខ្លាញ់ សម្រកទម្ងន់ !

Angkor Beauty Spa មានបទពិសោធន៍ច្រើនឆ្នាំនិងអនុវត្តសេវាកម្មសម្រកខ្លាញ់ សម្រកទម្ងន់។ វិធីសាស្រ្តសម្រកទម្ងន់ទាំងអស់នៅ Angkor Beauty Spa សុទ្ធតែមានប្រភពច្បាស់លាស់អំពីវិធីសាស្រ្តសម្រកខ្លាញ់តាមបែបវិទ្យាសាស្រ្ត នឹងធម្មជាតិ មិនបាច់វះកាត់ ជាពិសេសគឺសុវត្ថិភាព ទន្ទឹមនឹងនោះវិធីសាស្រ្តសម្រកខ្លាញ់គឺស្របតាមបច្ចេកវិទ្យាទាន់សម័យរបស់ប្រទេសធំៗលើពិភពលោក ក្រុមអ្នកជំនាញនឹង ក្រុមវេជ្ជបណ្ឌិត បានស្រាវជ្រាវនិងអនុវត្តគំនិតកែច្នៃអោយ សមស្របនឹងសរីរាង្គកាយរបស់បុរសនារីនៅអាសុីនេះ។

ហេតុដូច្នេះ Angkor Beauty Spa យល់ច្បាស់ពីយន្តការប្រមូលជាតិខ្លាញ់របស់អតិថិជនម្នាក់ៗផ្សេងគ្នា ផ្អែកតាមនោះនឹងរកវិធីព្យាបាលត្រឹមត្រូវនិងសមស្របដើម្បីទទួលបានប្រសិទ្ធភាពសម្រកទម្ងន់ល្អបំផុត។

ថែរក្សា​ body

ថែរក្សា​ body

ឈុតថែរក្សាស្បែកពេញមួយតូខ្លួនជាមួយបច្ចេកវិទ្យាខ្ពស់នៅ Angkor Beauty Spa ដូចជាខាត់ស្បែក ជម្រុះរោមមិនដុះមកវិញជារៀងរហូត សម្រកខ្លាញ់... អនុវត្តបច្ចេកវិទ្យាថែរក្សាសម្រស់ទំនើបៗរបស់ពិភពលោក ជួយឲ្យស្បែកស្រស់ស្អាតទន់ម៉តរលោងនិងរូបរាងស្រលូន។

នៅ Angkor Beauty Spa គ្រប់សេវាកម្មថែរក្សា body ជាមួយវិធីសាស្រ្តព្យាបាលផ្សេងគ្នា ទាំងអស់នេះសុទ្ធតែអនុវត្តតាមការថែរក្សាសម្រស់ដែលលេចធ្លោនិងល្អបំផុតរប់ស់បណ្តាប្រទេសល្បីៗដូចជា អាមេរិក កូរ៉េខាងត្បូង ជប៉ុន...

សេវាកម្មបច្ចេកវិទ្យាទំនើប

សេវាកម្មបច្ចេកវិទ្យាទំនើប

យល់ឃើញច្បាស់ថា ការអនុវត្តបច្ចេកវិទ្យាទំនើបចូលការព្យាបាលថែរក្សាសម្រស់ពិតជាទទួលបានប្រសិទ្ធភាពល្អខ្លាំងណាស់ជាមួយនឹងការធានាសុវត្ថិភាពជាចម្បង Angkor Beauty Spa តែងតែផ្តោតលើការវិនិយោគនឹងទទួលយកការផ្លាស់ប្ដូរបច្ចេកវិទ្យាទំនើប និងមានស្ដង់ដារខ្ពស់បំផុតលើពិភពលោក។

Angkor Beauty Spa បន្តការស្វែងរកដៃគូដែលអាចទុកចិត្តបានដើម្បីបង្កើនប្រសិទ្ធភាពក្នុងការព្យាបាលនិងថែរក្សាសម្រស់។ យើងខ្ញុំមានមោទនភាពក្នុងនាមជាដៃគូជិតស្និទ្ធនិងយូរអង្វែងនៃម៉ាកផលិតផលថែរក្សាសម្រស់ដែលល្បីឈ្មោះជាងគេលើពិភពលោក។

ដោយការខិតខំប្រឹងប្រែងឥតឈប់ឈររបស់បុគ្គលិកពី Angkor Beauty Spa យើងខ្ញុំសង្ឃឹមថានឹងនាំមកជូនលោកអ្នកនូវវិធីសាស្រ្តថែរក្សាសម្ផស្សដែលមានប្រសិទ្ធភាពបំផុតនិងប្រកបដោយសុវត្ថិភាព ដែលសក្តិសមនឹងការជឿទុកចិត្តរបស់អតិថិជនជាទីស្រឡាញ់ចំពោះយើងខ្ញុំ។

ព្យាបាលស្នាមអុជខ្មៅ អាចម៍រុយ

ព្យាបាលស្នាមអុជខ្មៅ អាចម៍រុយ

ស្នាមអុជខ្មៅគឺជាសភាពស្នាម melanin កើនឡើងខុសប្រក្រតី ធ្វើឲ្យស្បែកមុខកើតមានស្នាមដុំៗ តូចៗ ឬ ជាំៗគ្រប់កន្លែងដូចជា ថ្ពាល ថ្ងាស់ ចង្ការ... មូលហេតុមួយចំនួនដែលបណ្ដាលឲ្យកើតស្នាមអុជខ្មៅគឺ៖ កើតឡើងដោយហ្សែន កើតឡើងក្រោយពេលសម្រាលកូន ធ្វើការក្រោមកម្ដៅថ្ងៃច្រើនពេក ប្រើផលិតផលថែរក្សាស្បែកមិនត្រឹមត្រូវ មានជំងឺ dyspigmentation មានជំងឺក្រពេញអេកូ ធ្វើឲ្យស្នាមខ្មៅ melanin កើនឡើងមិនធម្មតាឬការថយចុះនៅសារធាតុខូឡូជែនជាដើម។


បញ្ហាស្នាមអុជខ្មៅធ្វើឲ្យអ្នកខ្វះទំនុកចិត្តលើខ្លួនឯង ខ្មាសអៀនពេលនៅទីប្រជុំជន បោះបង់ឳកាសជាច្រើនដែលទាក់ទងដល់សម្រស់។ ប៉ុន្តែនៅពេលនេះលែងបារម្ភទៀតហើយ ជាមួយបច្ចេកវិទ្យាទំនើបដូចសព្វថ្ងៃនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញនិងអនុវត្តជោគជ័យជាមួយនឹងវិធីព្យាបាល អាចកាត់បន្ថយបញ្ហាទាំងនេះបានល្អបំផុត។

ជម្រុះរោមមិនដុះមកវិញជារៀងរហូត

ជម្រុះរោមមិនដុះមកវិញជារៀងរហូត

ដោយសារការថែរក្សាសម្រស់របស់នារីៗពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចំរើន បច្ចេកវិទ្យាជម្រុះរោមមិនដុះមកវិញជារៀងរហូតបានរកឃើញនិងអនុវត្តន៍ច្រើន។ វិធីនេះធ្វើឲ្យមនុស្សជាច្រើនចង់ដឹងថាតើជម្រុះរោមដោយបច្ចេកវិទ្យាណាដែលល្អបំផុត។ មនុស្សមួយចំនួនមានសំណាងទទួលបានស្បែកសស្អាតស្រាប់ មិនមានស្នាម ហើយមានរោមស្ដើងនិងតិច ចំណែកមួយចំនួនផ្សេងវិញបែរជាតូចចិត្តខ្វះទំនុកចិត្តពេលស្លៀកខ្លី អាវវាលក្លៀកជាដើម ព្រោះតែខ្លួនមានរោមច្រើនពេក។

បច្ចេកវិទ្យា laser វិធីសាស្រ្តជម្រុះរោមដែលល្អបំផុតគួរមានស្ដង់ដារទាំង៤នេះគឺ៖ ជម្រុះអស់រោមមិនដុះមកវិញជារៀងរហូត មិនមានប្រតិកម្មអាឡែកស៊ី មិនឈឺចាប់មិនប៉ះពាល់ដល់ស្បែក មិនត្រឹមតែជម្រុះរោមទេថែមទាំងជួយឲ្យស្បែកក្លៀកសស្អាតទន់ម៉ត់រលោងបំបាត់ក្លិនក្លៀកនឹងកន្ទួលរមាស់ធ្វើអោយស្អែកក្លៀកតឹងណែនទៀតផងជាពិសេសរយៈពេលជម្រុះយ៉ាងឆាប់រហ័ស។

កន្លែងប្រជុំអ្នកឯកទេស

ក្រុមអ្នកជំនាញរបស់យើងខ្ញុំ

កត្តាដែលសំខាន់បង្កើតជាស្ដង់ដារខ្ពស់របស់ Angkor Beauty Spa គឺជាក្រុមអ្នកជំនាញព្យាបាល អ្នកប្រឹក្សាយោបល់ វេជ្ជបណ្ឌិត អ្នកឯកទេសថែរក្សាសម្រស់នាំមុខគេនៅតំបន់អាស៊ាន ជាមួយនឹងបទពិសោធន៍យូរឆ្នាំក្នុងមុខជំនាញរបស់ពួកគាត់។

មកពីបណ្ដាយីហោកិត្យានុភាព

ផលិតផលលេចធ្លោបំផុត

បណ្ដាផលិតផលថែរក្សាសម្រស់របស់ Angkor Beauty Spa បានកម៉្មង់ទិញនិងទទួលផ្ទាល់អំពីយីហោល្បីល្បាញបំផុតនៅលើពិភពលោក ធានាផ្ដល់ជូនលោកអ្នកផលិតផលដែលមានគុណភាពខ្ពស់។

ជួយលោកអ្នកឲ្យកាន់តែស្រស់ស្អាតរាល់ថ្ងៃ

ចុះឈ្មោះជាសមាជិក

ប្រសិនបើអ្នកកំពុងតែងឿងឆ្ងល់ក្នុងការជ្រើសរើសកន្លែងថែរក្សាសម្រស់ដែលជឿទុកចិត្តបំផុត  Angkor Beauty Spa សូមរួមដំណើរជាមួយលោកអ្នកនៅពេលនេះតែម្ដង។ ជាមួយនឹងស្ដង់ដារលំដាប់ពិភពលោក Angkor Beauty សក្តិសមជាកន្លែងដ៏ល្អបំផុតសម្រាប់ថែរក្សាសម្រស់ សុខភាពនិងអារម្មណ៍របស់លោកអ្នក!

ព្រោះអតិថិជនគឺជាស្ដេច

យោបល់របស់អតិថិជន