កន្រកទំនិញ
ម៉ាស្សាមុខ​

ម៉ាស្សាមុខ​

ថ្ងៃ: 03-08-2018 ផុសដោយ: My Le

ម៉ាស្សាមុខគឺជាមួយក្នុងចំណោមវិធីធ្វើឲ្យស្បែកមុខរបស់អ្នកមានអារម្មណ៍ធូរស្រាល ធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាងមុន បង្ការភាពជ្រីវជ្រួញ ទប់ស្កាត់ការកកស្ទះផ្សេងៗ បញ្ចេញជាតិពុលពីស្បែក និងធ្វើស្បែកសភ្លឺទន់ម៉តរលោង។ ហេតុដូច្នេះ វិធីសាស្រ្តនេះ បានបងប្អូននារីជាច្រើនចូលចិត្តនិងប្រើប្រាស់។

អតិថិជនពេលម៉ាស្សានឹងបានម៉ាស្សាតាមលំដាប់លំដោយបែបនេះ

- ជូតសម្អាតមុខ។

- ជម្រុះកោសិកាងាប់។

- លាងមុខ៖ ប្រើហ្វូមលាងមុខដែលសមស្របតាមប្រភេទស្បែកមុខខុសគ្នា។ ដោយហេតុនោះជួយកំចាត់ចោលកោសិកាងាប់និងធុលីជាតិខខ្វក់នៅលើស្បែក ជួយជំរុញកោសិកាស្បែកថ្មីលូតលាស់ល្អ។

- ស្ទីមមុខ (ជក់យកជាតិខ្លាញ់ប្រសិនបើមាន)៖ ជួយបន្ធូររន្ធញើស ជាតិកខ្វក់បានរុញចេញទៅក្រៅងាយស្រួលបំផុត។ សម្រាប់អ្នកដែលមានស្បែកខ្លាញ់ អ្នកឯទេសនឹងជក់យកជាតិខ្លាញ់ដើម្បីជម្រះស្បែក ការពារបញ្ហាស្បែកខ្លាញ់រលើប។

- ម៉ាស្សាមុខស្រាលៗ៖ អ្នកឯកទេសនឹងអនុវត្តម៉ាស្សាស្រាលៗ រុញជាតិខខ្វក ឬសមុនដែលកប់ជ្រៅក្នុងស្បែកចេញទៅក្រៅ។ តាមដំណើរការនោះ សសៃាឈាមចលនាល្អ ធ្វើឲ្យស្បែកសភ្លឺម៉ត់រលោង។

- កាបិតម៉ាស ថែរក្សាស្បែក៖ តាមចំណង់ចំណុលចិត្តនិងតាមប្រភេទស្បែកមុខ អ្នកឯកទេសនឹងជ្រើសរើសប្រភេទម៉ាសដែលសមស្របបំផុត។ ក្នុងរយៈពេលបិតម៉ាស អតិថិជននឹងបានម៉ាស្សាក ដៃ និងស្មារ មានអារម្មណ៍ស្រស់ស្រាយនិងបានសម្រាក។

នៅ Angkor Beauty Spa អ្នកនឹងបានសម្រាកកាយលំហែលអារម្មណ៍ក្នុងបរិយាកាសត្រជាក់ស្រួល ក្លិនក្រអូបប្រេងម៉ាស្សាឈ្ងុយ រីករាយជាមួយនឹងវិធីសាស្រ្តម៉ាស្សា ការព្យាបាល ដើម្បីបញ្ចេញថាមពល ទទួលអារម្មណ៍ស្រស់ស្រាយឆាប់រហ័សនិងស្បែកទន់ម៉តរលោង។

ជាមួយនឹងអាវកាសកក់ក្ដៅស្ងប់ស្ងាត់ ជ្រះស្អាត ទាន់សម័យ ជាមួយនឹងអ្នកឯកទេសមានបច្ចេកទេសម៉ាស្សាជំនាញ និងបទពិសោធន៍យូរឆ្នាំ រាក់ទាក់ រួសរាយ Angkor Beauty Spa ច្បាស់ជាកន្លែងដែលធ្វើអ្នកពេញចិត្ត។