កន្រកទំនិញ
ម៉ាស្សាមុខបិតម៉ាស collagen មាស 24k

ម៉ាស្សាមុខបិតម៉ាស collagen មាស 24k

ថ្ងៃ: 03-08-2018 ផុសដោយ: My Le

អ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថាស្បែករបស់យើងមាន 70% គឺ collagen។ Collagen ផ្ដោតសំខាន់ក្នុង ​dermis នៃស្បែក ។ ដោយសារចំនួន collagen រួមផ្សំជាមួយ elastin ដែលស្បែករបស់យើងទទួលបានគ្រប់គ្រាន់ធ្វើអោយស្បែកតឹងណែននិងទន់ម៉តរលោង។

ប៉ុន្តែ ពេលមនុស្សកាន់តែចាស់ទៅដំណើរការសំយោគផលិតកូឡាជែនកាន់តែអន់ថយចុះ នាំឲ្យសភាពស្បែកចាស់ទ្រុឌទ្រោមកកើតឡើងបន្តិចម្ដងៗ។ ទន្ទឹមនឹងនោះ ការប៉ះពាល់នឹងកាំរស្មី UVA និងកាំរស្មី UVB នៅពេលដែលអ្នកប៉ះផ្ទាល់នឹងពន្លឺព្រះអាទិត្យ នឹងធូលីកង្វក់ផ្សេងៗជាពិសេសគឺវ័យរបស់យើងកាន់តែជ្រេ បណ្ដាលឱ្យមានគុណភាពនិងបរិមាណ collagen​​ ថយចុះ នាំឲ្យមានការផ្លាស់ប្តូរពណ៍នៅលើស្បែក ស្នាមជ្រួញៗនៅកន្លែងកន្ទុយភ្នែក មាត់ យូរៗទៅក្លាយជាស្នាមជ្រីវជ្រួញជ្រៅ មុខត្រូវរួញនិងយារធ្លាក់។

ម៉ាសកូឡាជែនមាស 24K មានសមត្ថភាពថែរក្សាសម្រស់ល្អបំផុតដូចជាការពារស្បែកចាស់ជ្រីវជ្រួញ បណ្ដុះកោសិកាស្បែកថ្មី កាត់បន្ថយស្នាមជ្រីវជ្រួញនៅលើមុខ បង្កើនការផ្លាស់ប្ដូរ ធ្វើឲ្យស្បែកមុខតឹងណែន និងបង្កើនការផលិតសារជាតិខូឡាជែនដែលមានក្នុងស្បែក។

កូឡាជែនស្រស់បានបន្ថែមក្នុងផលិតផលម៉ាសមាស24Kជួយឲ្យស្បែកតឹងណែន បង្កើនការផ្លាស់ប្ដូរ និងការពារស្បែកចាស់ ការពារការយារធ្លាក់ដល់ស្បែក។

ជាមួយឈុតម៉ាស្សាមុខធម្មតារួមផ្សំជាមួយការបិតម៉ាស កូឡាជែន ជួយឲ្យស្បែកមានអារម្មណ៍ធូរស្រាល ផ្លាស់ប្ដូរចរន្តឈាម ធ្វើឲ្យស្បែកស៊ីជំពូ បង្កើតការផ្លាស់ប្ដូរនៃស្បែក ស្បែកសទន់ម៉ត់រលោង ហេតុដូចនេះ វិធីសាស្រ្តនេះ មានបងប្អូននារីជាច្រើនចូលចិត្តនិងប្រើប្រាស់។

Angkor Beauty Spa នឹងផ្តល់ជូនអ្នកនៅអារម្មណ៍ប្លែកពិសេសជាមួយនឹងបរិយាកាសត្រជាក់ស្រួល ក្លិនក្រអូបប្រេងម៉ាស្សាឈ្ងុយ រីករាយជាមួយនឹងវិធីសាស្រ្តម៉ាស្សា ការព្យាបាល ដើម្បីបញ្ចេញជាតិពុល អោយទទួលអារម្មណ៍ស្រស់ស្រាយឆាប់រហ័សនិងស្បែកទន់ម៉តរលោង។

ជាមួយនឹងបរិយាកាសកក់ក្ដៅស្ងប់ស្ងាត់ ស្រស់ស្អាត ទាន់សម័យ ជាមួយនឹងអ្នកឯកទេសមានបច្ចេកទេសម៉ាស្សាយ៉ាងជំនាញ និងបទពិសោធន៍យូរឆ្នាំ Angkor Beauty Spa គឺជាកន្លែងដែលធ្វើអោយអ្នកពេញចិត្តបំផុត។