កន្រកទំនិញ
បណ្ដុះកោសិកាស្បែកថ្មីលើផ្ទៃមុខដោយប្រើបច្ចេកវិទ្យាអូសម្ជុលកោសិកាដើម

បណ្ដុះកោសិកាស្បែកថ្មីលើផ្ទៃមុខដោយប្រើបច្ចេកវិទ្យាអូសម្ជុលកោសិកាដើម

ថ្ងៃ: 31-07-2018 ផុសដោយ: My Le

វិធីសាស្រ្តអូសម្ជុលកោសិកាដើមគឺអ្វី?

វិធីសាស្រ្តអូសម្ជុល ឬហៅថាឈុតព្យាបាលបង្កើននិងបង្កើត collagen ព្រោះវិធីសាស្ត្រពិសេសនេះជួយផលិត collagen ខ្លាំងក្លា ការពារបញ្ហាខូចខាតនៅលើស្បែកតាមបែបធម្មជាតិនិងសុវត្ថិភាព។ វិធីសាស្រ្តនេះប្រើម៉ាស៊ីនអូសម្ជុលតែមួយតែមានជិត 200 ចុងម្ជុលតូចៗ។

ពេលអូសម្ជុលលើស្បែក ចុងម្ជុលទាំងនេះជំនួយការបញ្ជូនកោសិកាដើមចូលជ្រៅទៅខាងក្នុងស្បែក ជួយបណ្ដុះកោសិកាស្បែកបង្កើនការលូតលាស់ជាលិកាស្បែកថ្មី។ វិធីអូសម្ជុលនេះជួយបង្កើនការជ្រាបចូលជ្រៅរបស់កោសិកាដើមជាង 1000 ដងបើប្រៀបជាមួយការលាបពីលើស្បែកធម្មតា។

គុណសម្បត្តិរបស់វិធីសាស្រ្តអូសម្ជុលកោសិកាដើម

- ស្បែកសស្អាតទន់ម៉តរលោង ក្មេងជាងវ័យ ស្ដារឡើងវិញនូវស្បែកដែលខូចខាតយ៉ាងឆាប់រហ័ស៖ ដោយសមត្ថភាពថែរក្សាស្បែកជ្រៅពីខាងក្នុងរបស់កោសិកាដើមជួយឲ្យស្បែកផ្លាស់ថ្មីទាំងស្រុង។ នេះគឺជាវិធីសាស្រ្តដែលល្អសម្រាប់ស្បែក មិនធ្វើឲ្យកើតមានរបួសដែលទាក់ទងដល់ស្រទាប់ស្បែកឡើយ។

- មិនធ្វើឲ្យឈឺ ឬឈប់សម្រាកយូរ អាចទៅធ្វើការភ្លាមក្រោយពេលព្យាបាល៖ គ្រាន់តែបង្កើតជារបួសតូចៗនៅលើស្បែកជាមួយយន្តការព្យាបាលដោយឯកឯងដើម្បីទទួលបានប្រសិទ្ធភាព ដូច្នេះមិនមានឈឺចាប់ និងមិនប៉ះពាល់ដល់ជាលិកាស្បែកជុំវិញឡើយ។ អតិថិជនក្រោយពេលព្យាបាលគ្រាន់តែឡើងក្រហមលើស្បែកតិចតួច ធ្វើការបានធម្មតាមិនចាំបាច់សម្រាកដូចជាវិធីសាស្រ្តផ្សេងៗឡើយ។

- ធានាសុត្ថិភាពជាចម្បង៖ ដំណើរការអនុវត្តធានាស្ដង់ដារខ្ពស់ សុវត្ថិភាពបំផុត សមស្របគ្រប់ប្រភេទស្បែក ទាំងប្រុសនិងស្រី។