កន្រកទំនិញ
បណ្ដុះកោសិកាស្បែកថ្មីលើផ្ទៃមុខដោយប្រើបច្ចេកវិទ្យាប្លាស្មាសម្បូរផ្លាកែត PRP

បណ្ដុះកោសិកាស្បែកថ្មីលើផ្ទៃមុខដោយប្រើបច្ចេកវិទ្យាប្លាស្មាសម្បូរផ្លាកែត PRP

ថ្ងៃ: 31-07-2018 ផុសដោយ: My Le

បច្ចេកវិទ្យា PRP​ គឺអ្វី?

បច្ចេកវិទ្យា PRP (Platelet Rich Plasma) គឺជាវិធីសាស្រ្តទំនើបជំនួយការទទួលយកប្លាកែតពីឈាមយើងផ្ទាល់ដើម្បីជំរុញដំណើរការស្ដារឡើងវិញនូវកោសិកាថ្មី ជំរុះកោសិកាចាស់ៗដែលងាប់ បង្កើនការផលិត collagen និងបង្កើតកោរសិការស្បែកថ្មី ជួយឲ្យស្បែកស្រស់ស្អាតមាំមួន។
បច្ចេកវិទ្យា PRP​ ដំណើរការតាមយន្តការជីវសាស្រ្តដូច្នេះសុវត្ថិភាពបំផុត បានយកចេញពីរាងកាយយើងផ្ទាល់ដូច្នេះមិនមានការឆ្លងមេរោគ ការប្រតិកម្មអាឡែកស៊ី ឬ​ មានផលប៉ះពាល់ឡើយ... មិនចាំបាច់ចំណាយពេលឈប់សម្រាកយូរ អាចធ្វើសកម្មភាពដូចធម្មតា ឬទៅធ្វើការបានភ្លាមៗក្រោយពេលព្យាបាល។

ជាពិសេស ពេលរួមផ្សំបច្ចេកវិទ្យា PRP ជាមួយវិធីសាស្ត្រអូសម្ជុល ទទួលបានប្រសិទ្ធភាពល្អ មិនធ្វើឲ្យឈឺ ហើយរយៈពេលព្យាបាលខ្លី និងសុវត្ថិភាពខ្ពស់។ វិធីព្យាបាលនេះគឺល្អបំផុត ទន្ទឹមនឹងនោះការអូសម្ជុលនឹងជម្រុញដំណើរបង្កើត collagen និងសសៃឈមថ្មីខ្លាំងក្លាថែមទៀត បណ្ដុះកោសិកាស្បែកថ្មីធ្វើឲ្យស្បែកក្មេងជាងវ័យ ផ្លាស់ប្ដូរស្រទាប់ស្បែក និងធ្វើឲ្យស្បែកសស្អាត ទន់ម៉តរលោង។

ការប្រើប្រាស់និងហាមប្រាម

PRP មានសមត្ថភាពជម្រុញការលូតលាស់ បង្កើនបង្កើតនៃ fibroblasts បង្កើនកម្រាស់ស្បែក បង្កើនសំយោគសារធាតុទ្រនាប់ extracellular ជាពិសេសគឺ collagen។

- ធ្វើឲ្យស្បែកក្មេងជាងវ័យ ទទួលបានស្បែកមុខសស្អាតស្មើទន់ម៉ត់រលោង។

- កាត់បន្ថយស្នាមជ្រីវជ្រួញ បណ្ដឹងស្បែកមុខ បណ្ដុះកោសិកាស្បែកថ្មីលើផ្ទៃមុខ។

- ផ្ដល់សំណើមដល់ស្បែកបានឆាប់រហ័ស ជួយឲ្យស្បែកតឹងណែន។

- ស្ដារឡើងវិញនូវស្បែកដែលខូចខាត ដោយសារត្រូវកម្ដៅថ្ងៃច្រើន ស្បែកប្រតិកម្មអាឡែកស៊ី ដោយសារការប្រើប្រាស់ផលិតផលខុស ម្សៅលាយឬឡេលាយជាដើមធ្វើអោយស្បែកប្រសើរឡើងវិញយ៉ាងឆាប់រហ័ស។

ជាពិសេសចំពោះស្បែកដែលធ្លាប់ខូចខាតដោយសារការខាត់ឬបកស្បែក ឬប្រើឡេលាយពីមុន PRP​ គឺជាផលិតផលជីវសាស្រ្តប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដើម្បីបង្កើនសុខភាពស្បែក និងជំរុញការបណ្ដុះកោសិកាស្បែកថ្មី ជួយស្ដារឡើងវិញនូវស្បែកដែលធ្លាប់ខូចខាតអោយមាំមួនដូចដើម កាត់បន្ថយសភាពស្បែកងាយប្រតិកម្ម។