កន្រកទំនិញ
ព្យាបាលមុខប្រហោងដោយប្រើបច្ចេកវិទ្យាប្លាស្មាសម្បូរផ្លាកែត PRP

ព្យាបាលមុខប្រហោងដោយប្រើបច្ចេកវិទ្យាប្លាស្មាសម្បូរផ្លាកែត PRP

ថ្ងៃ: 28-07-2018 ផុសដោយ: My Le

ព្យាបាលមុខប្រហោងដោយប្រើបច្ចេកវិទ្យា PRP គឺជាវិធីវេជ្ជសាស្រ្តទំនើប វានាំមកប្រសិទ្ធភាពខ្ពស់និងសុវត្ថិភាពសម្រាប់អ្នកដែលមានបញ្ហាស្នាមស្លាក ជាពិសេសមុខប្រហោង។

ខាងក្នុងផ្លាកែតមានផ្ទុកសមាសធាតុដ៏អស្ចារ្យជួយឲ្យស្បែកក្មេងជាងមុន គឺជាបណ្ដាកត្តាលូតលាស់ដូចជា  PGF, PDGF, TGF-B,… ដោយសារកត្តាទាំងនេះជួយបង្កើតការបណ្ដុះកោសិកាស្បែកថ្មី ស្ដារឡើងវិញបណ្ដាកោសិកាដែលងាប់ (ស្លាកស្នាម ជ្រួញ) បង្កើតសារជាតិដែលកំពុងតែខ្វះខាតដូចជា(collagen, elastin) បង្កើនការរស់រវើកនៃស្បែកធ្វើឲ្យស្បែកទន់ម៉ត់រលោងនិងមាំមួន (ស្ដារឡើងវិញប្រព័ន្ធសសៃឈាម) បង្កើតកម្រិតថ្មីនៃស្បែក (បណ្ដុះកោសិកាស្បែកថ្មី)

គុណសម្បិត្ត

  • មិនឈឺនិងមិនចេញឈាម
  • ឧបករណ៍អូសម្ជុលទំនើប បញ្ជូនកោសិកាដើមចូលជ្រៅខាងក្នុងស្បែក ដើម្បីបង្កើតស្បែកថ្មី កាត់បន្ថយស្នាមសន្លាកប្រហោង។
  • ចុងម្ជុលតូចងាយស្រួលក្នុងការព្យាបាលតំបន់កង តំបន់តូចៗលើមុខ ដូចជាខ្ទង់ច្រមុះ ជុំបបូរមាត់ តំបន់ភ្នែកជួយកែលម្អផ្ទៃមុខទាំងមូល។
  • ចុងម្ជុលអាចប្ដូរចុះឡើងទៅតាមតំបន់ស្បែកដែលព្យាបាលដើម្បីការពារឆ្លងកន្លែងផ្សេង រងរបួសមិនចាំបាច់។
  • មិនចាំបាច់ឈប់សម្រាកការងារ អាចទៅធ្វើការបានភ្លាមក្រោយពីអូសម្ជុល។

ការប្រើប្រាស់និងហាមប្រាម

- PRP បានបង្ហាញថាមានសមត្ថភាពជម្រុញការលូតលាស់ បង្កើនបង្កើតនៃ fibroblasts បង្កើនកម្រាស់ស្បែក បង្កើនសំយោគសារធាតុទ្រនាប់ extracellular ជាពិសេសគឺ collagen។

- លប់ស្នាមសន្លាក (ស្នាមដោយសារមុន ស្នាមដោយសារមុខប្រហោង ស្នាមសន្លាកផ្សេងៗទៀត)។

- ធ្វើឲ្យស្បែកក្មេងជាងវ័យ ទទួលបានស្បែកមុខសស្អាតទន់ម៉ត់រលោង។

- កាត់បន្ថយស្នាមជ្រីវជ្រួញ បណ្ដឹងស្បែកមុខ បណ្ដុះកោសិកាស្បែកថ្មីលើផ្ទៃមុខ។

ជាពិសេសចំពោះស្បែកដែលធ្លាប់ខួចខាតដោយសារការខាត់ឬបកស្បែក ឬប្រើឡេលាយពីមុន PRP​ គឺជាផលិតផលជីវសាស្រ្តប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដើម្បីបង្កើនសុខភាព និងជំរុញការបណ្ដុះកោសិកាស្បែកថ្មី ជួយស្ដារឡើងវិញភាពមាំមួនដូចដើមរបស់ស្បែក កាត់បន្ថយសភាពស្បែកងាយប្រតិកម្ម។