ដោយសារការថែរក្សាសម្រស់របស់នារីៗពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចំរើន បច្ចេកវិទ្យាជម្រុះរោមមិនដុះមកវិញជារៀងរហូតបានរកឃើញនិងអនុវត្តន៍ច្រើន។ វិធីនេះធ្វើឲ្យមនុស្សជាច្រើនចង់ដឹងថាតើជម្រុះរោមដោយបច្ចេកវិទ្យាណាដែលល្អបំផុត។ មនុស្សមួយចំនួនមានសំណាងទទួលបានស្បែកសស្អាតស្រាប់ មិនមានស្នាម ហើយមានរោមស្ដើងនិងតិច ចំណែកមួយចំនួនផ្សេងវិញបែរជាតូចចិត្តខ្វះទំនុកចិត្តពេលស្លៀកខ្លី អាវវាលក្លៀកជាដើម ព្រោះតែខ្លួនមានរោមច្រើនពេក។
បច្ចេកវិទ្យា laser វិធីសាស្រ្តជម្រុះរោមដែលល្អបំផុតគួរមានស្ដង់ដារទាំង៤នេះគឺ៖ ជម្រុះអស់រោមមិនដុះមកវិញជារៀងរហូត មិនមានប្រតិកម្មអាឡែកស៊ី មិនឈឺចាប់មិនប៉ះពាល់ដល់ស្បែក មិនត្រឹមតែជម្រុះរោមទេថែមទាំងជួយឲ្យស្បែកក្លៀកសស្អាតទន់ម៉ត់រលោងបំបាត់ក្លិនក្លៀកនឹងកន្ទួលរមាស់ធ្វើអោយស្អែកក្លៀកតឹងណែនទៀតផងជាពិសេសរយៈពេលជម្រុះយ៉ាងឆាប់រហ័ស។
គុណប្រយោជន៍ជម្រុះរោមដោយប្រើបច្ចេកវិទ្យា laser
- ជួយឲ្យស្បែកសស្អាតទន់ម៉តរលោងនិងតឹងណែន។
- អាចជម្រុះម្ដងបានច្រើនកន្លែងដូចជា ក្លៀក ដៃ ជើង ក្បាលពោះ ប៊ីគីនី រោមពុកមាត់់ ពុកចង្ការ... ។
- បង្រួមរន្ធញើស កាត់បន្ថយស្នាមជាំ និងរលាកស្បែក។
- ជម្រុះស្រាលៗ មិនឈឺឬឆ្លងទៅកន្លែងផ្សេង។
- ជម្រុះរោមអស់ពីឬសដូច្នេះមិនងាយដុះមកវិញឡើយ
ករណីដែលអាចប្រើប្រាស់វិធីសាស្រ្តនេះគឺ៖
- អនុវត្តន៍បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ប្រើបានទាំងប្រុសនិងស្រី។
- អ្នកដែលមានរោមក្រាសនិងច្រើន។