ស្នាមអុជខ្មៅគឺជាសភាពស្នាម melanin កើនឡើងខុសប្រក្រតី ធ្វើឲ្យស្បែកមុខកើតមានស្នាមដុំៗ តូចៗ ឬ ជាំៗគ្រប់កន្លែងដូចជា ថ្ពាល ថ្ងាស់ ចង្ការ... មូលហេតុមួយចំនួនដែលបណ្ដាលឲ្យកើតស្នាមអុជខ្មៅគឺ៖ កើតឡើងដោយហ្សែន កើតឡើងក្រោយពេលសម្រាលកូន ធ្វើការក្រោមកម្ដៅថ្ងៃច្រើនពេក ប្រើផលិតផលថែរក្សាស្បែកមិនត្រឹមត្រូវ មានជំងឺ dyspigmentation មានជំងឺក្រពេញអេកូ ធ្វើឲ្យស្នាមខ្មៅ melanin កើនឡើងមិនធម្មតាឬការថយចុះនៅសារធាតុខូឡូជែនជាដើម។
បច្ចេកវិទ្យា PRP ព្យាបាលអស់ឬសស្នាមអុជខ្មៅ
PRP គឺជាបច្ចេកវិទ្យាថែរក្សាសម្រស់ដោយមិនឆ្លងកាត់ការវះកាត់ ប្រើកោសិកាដើមយកឈាមចេញពីខ្លួនយើងផ្ទាល់សម្រាប់ព្យាបាល យកចូលក្នុងប្រពន្ធ័ត្រងដើម្បីញែកកោសិកាឈាមក្រហម នឹងកោសិកាឈាមសចេញ ទុកតែផ្លាកែតតែប៉ុណ្ណោះ។ វិធីសាស្រ្តនេះទទួលបានប្រសិទ្ធភាពក្នុងការព្យាបាលស្នាមអុជខ្មៅ បណ្ដុះកោសិកាស្បែកថ្មីធ្វើឲ្យស្បែកក្មេងជាងវ័យ ដែលបណ្ដាប្រទេសដែលកំពុងអភិវឌ្ឍន៍ផ្នែកថែរក្សាសម្រស់ដូចជា អាមេរិច អង់គ្លេស បារាំង កូរ៉េខាងត្បូង ជប៉ុន.ល.. កំពុងពេញនិយមប្រើប្រាស់នាពេលបច្ចុប្បន្ន។
កោសិកា PRP មានផ្ទុកកត្តាលូតលាស់ដែលបញ្ជូនផ្ទាល់ទៅលើស្បែក ធ្វើឲ្យពន្យារភាពចាស់នៃស្បែកនិងព្យាបាលអស់ស្នាមអុជខ្មៅ។ កត្តាលូតលាស់ទាំងនោះមានក្នុង PRP ជួយជំរុញការបង្កើនបង្កើតសសៃ collagen បំបែកកោសិកា បង្កើតកោសិកាឈាម ជំរុញការលូតលាស់សសៃឈាម បង្កើតជាថ្មីនូវជាលិកាដែលខូចខាត ជួយឲ្យស្បែកត្រលប់មកល្អដូចដើម និង ក្មេងជាងវ័យ។
តើអ្នកណាអាចព្យាបាលស្នាមអុជខ្មៅដោយបច្ចេកវិទ្យា PRP?
- សមស្របគ្រប់ប្រភេទស្បែក ប្រុសនិងស្រីត្រឹម ២២ឆ្នាំ ឡើងទៅ។
- ស្បែកដែលមានស្នាមអុជខ្មៅផ្ទាំងៗ ស្នាមអុជខ្មៅកើតឡើងដោយសាអ័រម៉ូនប្រែប្រួល។
- ស្នាមជាំអាច់រុយ ស្នាមប្រហោងដោយសារមុន ស្នាមជ្រីវជ្រួញ រន្ធញើសធំៗ។
- ស្បែកជាំខ្មៅស្រអាប់។
គុណសម្បត្តិពិសេសរបស់វិធីសាស្រ្តព្យាបាលស្នាមអុជខ្មៅ PRP
- មិនឈឺ មិនធ្វើឲ្យស្បែកខូចខាត ហើយមិនចាំបាច់ឈប់សម្រាកយូរ។
- អាចទៅធ្វើការបានភ្លាមក្រោយពេលព្យាបាល។
- ព្យាបាលស្នាមអុជខ្មៅទទួលបានប្រសិទ្ធភាពខ្ពស់មិនកើតឡើងវិញ។
- ធានាសុវត្ថិភាពសម្រាប់ស្បែកនិងសុខភាពអ្នកប្រើប្រាស់។
- ស្បែកមិនត្រឹមតែអស់ស្នាមអុជខ្មៅទេថែមទាំងទន់ម៉ត់រលោងនិងសស្អាតទៀតផង។