កន្រកទំនិញ

ឧទេសនាម

ឧទេសនាម Angkor Beauty Spa


ការថែរក្សាសុខភាពនិងសម្រស់ គឺជាតម្រូវការចាំបាច់របស់មនុស្សម្នាក់ៗ ។ ប៉ុន្តែក្នុងយុវសម័យទំនើបនេះអ្នកណាក៏រវល់ មានការងារច្រើនដូច្នេះមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ថែរក្សាសុខភាពនិងសម្រស់ខ្លួនឯង។

ដូច្នេះ Angkor Beauty Spa បាននាំមកនូវសេវាកម្មថែរក្សាសុខភាពនិងសម្រស់ល្អបំផុតជូនលោកអ្នក។ មជ្ឈមណ្ឌលរបស់យើងខ្ញុំបានរចនាបទយ៉ាងទំនើបនិងតាមបែបធម្មជាតិ ជាមួយនឹងសេវាកម្មម៉ាស្សាយ៉ាងជំនាញជួយអោយលោកអ្នកមានអារម្មណ៍ស្រស់ស្រាយស្រួលខ្លួនបន្ធូរអារម្មណ៍តានតឹងបន្ទាប់ពីអ្នកបានធ្វើការងារហត់នឿយនិងស្មុគស្មាញ។

ហាងថែរក្សាសុខភាពនិងសម្ផស្ស Angkor Beauty ដំណើរការជាង២ឆ្នាំមកហើយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលផ្ដោតទៅលើផលិតផលអាហារបំប៉នថែរក្សាសុខភាពនិងសម្រស់តែប៉ុណ្ណោះ តែពេលនេះសូមណែនាំបន្ថែមអំពីសេវាកម្ម Spa របស់យើងខ្ញុំ ដែលចាប់ផ្ដើមដំណើរការពីពេលនេះតទៅ។

Angkor Beauty Spa ​សូមបន្តថែរក្សាសុខភាពនិងសម្រស់ជូនអតិថិជនជាទីស្រឡាញ់ទាំងអស់!

ម៉ាស៊ីន ឧបករណ៍និងក្រុមអ្នកជំនាញគ្រប់ម៉ាស៊ីននឹង ឧបករណ៍នៅ Angkor Beauty Spa សុទ្ធតែទំនើបតាមស្ដង់ដារពិភពលោក បានពិនិត្យច្បាស់លាស់និងនាំចូលពីប្រទេសធំៗដូចជា អង់គ្លេស អាមេរិក និងកូរ៉េខាងត្បូង ដែលធានាគុណភាពនិងសុវត្ថិភាពជាចម្បង។ មិនត្រឹមតែប៉ុណ្ណោះទេ Angkor Beauty Spa យកចិត្តទុកដាក់ការសម្អាតអនាម័យយ៉ាងខ្លាំងដើម្បីធានាផ្ដល់ជូនលោកអ្នកនៅសុខភាព​សុវត្ថិភាពនឹងការស្រស់ស្អាត១០០ភាគរយ។

ចំណែកក្រុមអ្នកជំនាញ នឹងបុគ្គលិករបស់ Angkor Beauty Spa ធ្វើការអស់ពីសមត្ថភាពរួសរាយ រាក់ទាក់នឹងភ្ញៀវ ហើយបានឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងម៉ត់ចត់ មានបទពិសោធយូរឆ្នាំ ធានាលោកអ្នកនឹងពេញចិត្តនៅរាល់សេវាកម្មរបស់យើងខ្ញុំដែលបានផ្ដល់ជូន។

ដើម្បីបំរើសេវាកម្មអតិថិជនអោយកាន់តែល្អថែមទៀត Angkor Beauty Spa រីករាយទទួលយកនិងកែ្រប្រែរាល់កំហុសខ្វះខាតតាមការផ្ដល់យោបល់ពីសំណាក់អតិថិជន។

សូមអរគុណអតិថិជនទាំងអស់ដែលបានជឿទុកចិត្ត Angkor Beauty Spa ។ សូមជូនពរអតិថិជនជាទីស្រឡាញ់ប្រកបដោយសុខភាពបរិបូរណ៍ សម្រស់ស្រស់ស្អាត និងជោគជ័យគ្រប់ភារកិច្ច។

"Angkor Beauty Spa​ ស្រស់ស្អាតជានិរន្តន៍"

ទំនាក់ទំនង៖

អាសយដ្ឋាន៖ ផ្ទះលេខ 13គ, ផ្លូវលេខ 271, ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ័្ឌសែនសុខ រាជធានីភ្នំពេញ

Hot Line: 0882424888

Email: contact@angkorbeauty.net

Facebook: Angkor Beauty Spa